• ខ្មែរ
  • Eng

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យមើលប្រឡាយមួយខ្សែ ដែលស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនូវទីតាំងប្រឡាយទឹកមួយខ្សែ ដែលជាគម្រោងថវិការបស់រដ្ឋបាលខេត្តបាត់ដំបង ប្រវែង៩០០០ម៉ែត្រ ដែលស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍ថា នៅថ្ងៃខាងមុខ នៅពេលដែលប្រឡាយទឹកមួយខ្សែនេះសាងសង់រួចរាល់ហើយនោះ ប្រជាកសិករនឹងកាន់តែមានភាពងាយស្រួលទៀតព្រោះថា កាលណាមានប្រព័ន្ធទឹកនៅជិតនឹងស្រែចំការបងប្អូនហើយនោះក៏បង្កបង្កើនផលនឹងកាន់តែទទួលបានកាន់ច្រើនជាងមុន ដោយសារមានទឹកប្រើប្រាស់ស្រោចស្រពលើដំណាំបងប្អូនប្រជាកសិករបានគ្រប់គ្រាន់។

ឯកឧត្តម ក៏បានជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលក្នុងស្ថិតនៅទីតាំងផ្ទាល់ ហើយក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ដែលទទួលប្រយោជន៍ពីប្រឡាយនេះ ជួយក្នុងការថែរក្សាការពារសម្បត្តិសាធារណៈឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ប្រឡាយទឹកនេះឲ្យបានយូរអង្វែង៕

Related Post