• ខ្មែរ
  • Eng

សម្តេចក្រឡាហោម ស ខេង បានផ្តល់ម៉ាស ចំនួន ២៤ ម៉ឺនបន្ទះ អាល់កុល ៩៦០ លីត្រ សាប៊ូដុំ ១ ម៉ឺន ៦ ពាន់ ដុំនិងឧបករណ៍ស្ទង់កម្តៅ ៧៤ ដល់រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ជំងឺកូវិដ ១៩ នៅមូលដ្ឋានក្រុង ស្រុក

នៅព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានប្រគល់ម៉ាស ចំនួន ២៤ ម៉ឺន អាល់កុល ៩៦០ លីត្រ សាប៊ូដុំ ១ ម៉ឺន ៦ ពាន់ ដុំ និងឧបករណ៍ស្ទង់កម្តៅ ៧៤ ដែលជាអំណោយដល់ថ្លៃថ្លាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ចែកជូនដល់ក្រុង ស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងផ្សព្វផ្សាយ បង្ការទប់ស្កាត់ ជំងឺកូវិដ ១៩ នៅតាមមូលដ្ឋាន ។

ពិធីប្រគល់ទទួលនេះធ្វើការសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរង ក្រុង ស្រុក នាយករដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលតែងតែគិតគូយកចិត្តដាក់ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ នៅតាមមូលដ្ឋានក្រុង ស្រុកនាពេលនេះ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា កន្លងមកសម្តេចបានយកចិត្តទុក ខ្ពស់អំពីការផ្សព្វផ្សាយ ការទប់ស្កាត់ ការរីករាលដាលជំងឺកូវិដ ១៩ បានផ្តល់ជាអំណោយនូវអង្ករ ចំនួន ២៨ និងសាប៊ូ ២៨ កេស និងបានអញ្ជើញចុះសួរសុខបងប្អូនកម្លាំងតាមបន្ទាត់ព្រំកម្ពុជា-ថៃផងដែរ៕

Related Post