• ខ្មែរ
  • Eng

រដ្ឋបាលខេត្តបាត់ដំបង សហការណ៍ជាមួយមន្ទីរពេទ្យបាងកក ខេត្តច័ន្ទបូរី រៀបចំព្រឹត្តិការណ៍រត់ម៉ាតុន មនុស្សធម៌ ដើម្បីប្រមូលថវិកាទិញឧបករណ៍ និងបរិក្ខាពេទ្យយោធិភូមិភោគទី៥ ហៅពេទ្យពពីរ ខេត្តបាត់ដំបង

នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធិភូមិភាគទី៥ ព្រមទាំងថ្នាក់ដឹកខេត្តច័ន្ទីបូរី គណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត មន្ត្រីរាជការ និងកីឡាករ កីឡាកានី ប្រមាណជាង ១ ពាន់ បានចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ាតុន មនុស្សធម៌ ដើម្បីប្រមូលថវិកាទិញឧបករណ៍ និងបរិក្ខាពេទ្យយោធិភូមិភោគទី៥ ហៅពេទ្យពពីរ ខេត្តបាត់ដំបង នៅសួននាគបាញ់ទឹកក្រុងបាត់ដំបង នៅវេលាម៉ោង ៤ នឹង ៣០ នាទី ទៀបភ្លឺ ។

មន្ទីរពេទ្យបាងកកច័ន្ទបូរី និងរដ្ឋបាលខេត្តបាត់ដំបង បានសហការណ៍រៀបចំព្រឹត្តិការណ៍រត់ម៉ាតុន រួមគ្នា ដើម្បីរឹតចំណងមិត្តភាពរវាងខេត្តជាប់ព្រំដែនគ្នា និងបង្កើនការទំនាក់ទំនងល្អរវាងប្រជាជនទាំងពីរផងដែរ ។

សូមជម្រាបជូនថា ការបង្កើតព្រឹតិតការណ៍នេះឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមហាត់ប្រាណ ដើម្បីឱ្យមានរាងកាយមាំមួននិងមានសុខភាពល្អ ម្យ៉ាងវិញទៀត ដើម្បីរកប្រាក់ចំណូល ក្នុងការចូលរួមចំណែក ទិញឧបករណ៍ និងបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ដោយធ្វើការចុះឈ្មោះបង់វិភាគទាន ទៅតាមតម្លៃដែលបានកំណត់ដូចខាងក្រោម ៖

១- រត់ចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ តម្លៃចុះឈ្មោះ ៣០០ បាត (១០ ដុល្លា, ៤០០០០ រៀល)ទទួលបានអាវ Run for Battambang ពណ៌បៃតង ១ និង មេដាយ ១
២-រត់ចម្ងាយផ្លូវ ៥ គីឡូម៉ែត្រ តម្លៃចុះឈ្មោះ ៤០០ បាត ឬ (១៤ ដុល្លា, ៥៦០០០ រៀល)ទទួលបានអាវ Run for Battambang ពណ៌លឿង ១និង មេដាយ១
៣-រត់ចម្ងាយផ្លូវ 10 គីឡូម៉ែត្រ តម្លៃចុះឈ្មោះ ៥០០ បាត ឬ (១៨ ដុល្លា, ១៨០០០ រៀល) ទទួលបានអាវ Run for Battambang ពណ៌ក្រហម ១ និង មេដាយ ១ ទទួលបានពីការបរិច្ចាករបស់សប្បុរសធម៌

ដោយសប្បុជនដែលចូលរួមបរិច្ចាគថវិកា រួមមាន៖
១-សប្បុរសជនដែលបរិច្ចាគ ១០០០-៤,៩៩៩ បាត (៣៥-១៦៥ដុល្លារ, ១៤០០០០-៦៦៦០០០ រៀល) ឡើងទៅទទួលបានអាវ Run for Battambang ពណ៌ផ្ទៃមេឃ ១និង មេដាយ ១ អាចរត់បានគ្រប់រយៈចម្ងាយ (៣,៥ និង ១០ គីឡូម៉ែត្រ)
២-សប្បុរសជនដែលបរិច្ចាគជាថវិកា និងសប្បុរសជនដែលបរិច្ចាគជាឧប្បករណ៍បរិក្ខារពេទ្យ (១៦៧ ដុល្លារ, ៦៦៨០០០) ឡើងទៅទទួលបានអាវ Run for Battambang ពណ៌ផ្ទៃមេឃ ១ និង មេដាយ ១ ត្រូវបានអញ្ជើញឡើងប្រគល់ប៉ាណូបរិច្ចាដល់មេបញ្ជាការភូមិភាគ ៥ ។

សូមជម្រាបជូនថា ក្នុងករណីដែលត្រូវការទិញអាវបន្ថែម តម្លៃអាវ អាវ ១ (៨ ដុល្លា, ៣២០០០ រៀល ឬ ២៤០ បាត) ប្រសិនបើក្នុងករណីដែលចង់ទិញពានរង្វាន់បន្ថែម ពានរង្វាន់មួយតម្លៃ ៤ ដុល្លា, ១៦០០០រៀល ឬ ១០០ បាត។

Related Post