• ខ្មែរ
  • Eng

លោក អ៊ុយ សុធាវី ទទួលជួបពិភាក្សា ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិ ញបឹងទន្លេសាប ជំហាន២ និង ទីក្រុងឆ្លាតវៃ នៅសាលាខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាគណៈប្រតិភូតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរវិស័យជំនាញពាក់ព័ន្ធមួយចំនួនទៀតក្នុងខេត្ត ដើម្បីជួបពិភាក្សាការងារ សម្រាប់បន្តការអនុវត្តនូវគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២និងទីក្រុងឆ្លាតវៃ នៅក្នុងក្រុងនឌខេត្តបាត់ដំបង។

តាមេយៈនៃកិច្ចប្រជុំនេះ បានផ្តោតសំខាន់ពាក់ព័ន្ធនូវកាកសំណល់រឹង សំណល់រាវ នៅក្នុងក្រុងបាត់ដំបង។ជាពិសេសអាងចម្រោះទឹកនិងរំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីក្នុងក្រុង បន្ទាប់ពីគម្រោងបែបនេះ បានអនុវត្តនៅប៉ែកខាងកើតស្ទឹងសង្កែ បានមួយជំហានរួចហើយ។ហើយកិច្ចប្រជុំនេះ ក៏និងត្រូវផ្តោតក្នុងការអនុវត្តនូវគម្រោងនេះក្នុងជំហានទី២ របស់ ខ្លួនជាបន្តទៀត ដើម្បីធ្វើឲ្យគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២និងទីក្រុងឆ្លាតវៃ ឲ្យទទួលបាននូវលទ្ធផលជោគជ័យ ក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំរាប់ក្រុបាត់ដំបង ក្រុងស្ទឹងសែន និងក្រុងសិរីសោភ័ណ។ដោយក្នុងនោះ រួមមាន៖ការងារសាងសង់ប្រព័ន្ធការពារទីភជំនន់ ការរៀបចំនូវប្រព័ន្ធបណ្ដាញលូ, ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានសម្រាប់កប់សំរាម ជាដើម…។

កិច្ចប្រជុំនេះ ក៏បានផ្តោត នូវ ការបង្ហាញគំនូរបញ្ចាំងស្លាយ ដើម្បីធ្វើការសិក្សាពីប្លង់មេរនិងផ្នែកគំនូរលម្អិត ទាក់ទងទៅនិងគម្រោង សម្រាប់ផែនការក្នុងការធ្វើសេចក្តីសម្រេចនានា ការកែលម្អនិងការដាក់ចេញនូវផែនការសកម្មភាព ក្នុងការអនុវត្តគម្រោងជាក់ស្តែងនៅថ្ងៃខាងមុខ។
     
ក្នុងកិច្ចប្រជុំសម្របសម្រួលការងាររវាងប្រតិភូធនាគារររភិវឌ្ឍ (ADB) នេះ ក៏មានការជួបពិភាក្សាការងារជាមួយនិងមន្ទីរសាធារណការនិងដឹកជញ្ជូន, មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត,មន្ទីរបរិស្ថាន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរធនធានទឹក និងឧតុនិយប, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវដ្តន៍, អង្គភាពផ្គត់ផ្គង់ទឹកស្អាត, អង្គភាពអគ្គិសនី និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសទៀតនោះក៏មានការចូលរួម ពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានវត្តមាន ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ផងដែរ៕

Related Post