• ខ្មែរ
  • Eng

លោក សឿម ប៊ុនរិទ្ធិ ពិនិត្យទីតាំងរៀបចំពិធីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២០ និងសំណេះសំណាលជាមួយបងប្អូនអាជីករតាមស្តង់ពិព័រណ៍ នៅបរិវេណសួននាគបាញ់ទឹក

នៅរសៀលថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅបរិវេណសួននាគបាញ់ទឹក ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត។

ក្រោយពិនិត្យការរៀបចំទីកន្លែងរួចមក លោកអភិបាលរងខេត្ត បានបន្តការទស្សនាការដាក់តាំងពិព័រណ៍ផលិតផល ចំណីអាហារ និងធ្វើការសំណេះសំណាលជាមួយបងប្អូនអាជីវករផងដែរ៕

Related Post