• ខ្មែរ
  • Eng

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាជាមួយក្រុមហ៊ុន CITICPE មកពីទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន

រសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាជាមួយក្រុមហ៊ុន CITICPE មកពីទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំលោក Zhou Yuhui របស់ក្រុមហ៊ុន CITICPE តាមរយៈលោក ម៉ម ដារ៉េត ដែលជាអ្នកសម្របសម្រួល ។ នៅក្នុងពិភាក្សានេះក៏មានការអញ្ជើញចូលរួម លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត លោកនាយករដ្ឋបាល នាយកទីចាត់ការ លោកអភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ងួន រតនៈ បានស្វាគមន៍យ៉ាងចំពោះក្រុមហ៊ុន CITICPE ដែលដឹកនាំដោយលោក Zhou Yuhui ដែលមានគម្រោងចង់សិក្សាអំពីសំរាមនៅក្នុងក្រុងបាត់ដំបង និងតាមបណ្តាលស្រុក ក្នុងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម ងួន រតនៈ បញ្ជាក់បន្ថែម ដល់ក្រុមហ៊ុន CITICPE ថាចំពោះក្រុងបាត់ដំបង បច្ចុប្បន្នមានក្រុមហ៊ុនដៃគូរ ក្នុងប្រមូល និងទុកដាក់រួចហើយ ប៉ុន្តែមិនទាន់មានការកែច្នៃសំរាមនេះនៅឡើយទេ ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ប្រមាណ ១លាន ២ សែន នាក់ ដោយឡែកក្រុងបាត់ដំបង មានប្រជាពលរដ្ឋ ប្រមាណ ១៥ ម៉ឺននាក់ ដែលបានចុះកិច្ចសន្យាប្រមូល និងទុកដាក់សំរាម ។ ឯកឧត្តម បន្តទៀតថា ចំពោះបរិមាណសំរាមក្នុងក្រុងបាត់ដំបងមានចំនួន ១០០ ទៅ ១៤០ តោនក្នុងថ្ងៃផងដែរ។

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត សូមគាំទ្រទាំងសុទ្ធចំពោះការចុះសិក្សារបស់ក្រុមហ៊ុន CITICPE ដែលចង់ធ្វើការវិនិយោគសំរាម ការកែច្នៃសំរាម និងការបំឡែងសំរាមជាថាមពលអគ្គិសនីផងដែរ។

Related Post