នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពេទ្យចំនួន០១ខ្នង នៅក្នុងមណ្ឌលសុខភាពឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិទាំង១១ របស់ឃុំតាគ្រាម សរុបប្រមាណ ១.៦៧២នាក់ ។
សូមជម្រាបជូនថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារពេទ្យនេះ មានទំហំ ៧ម៉ែត្រ x ២០ម៉ែត្រ ចែកចេញជា ៥បន្ទប់ ៖ បន្ទប់ព្យាបាលជម្ងឺចំនួន០២ – បន្ទប់វះកាត់តូចចំនួន០១ – បន្ទប់ពិសោធន៍ចំនួន០១ – បន្ទប់សម្រាប់លោកគ្រូ អ្នកគ្រូ ពេទ្យប្រចាំការ ចំនួន០១ ដែលជាការស្នើសុំរបស់លោកគ្រូ អ្នកគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំតាគ្រាមទាំងមូល ដែលមានការខ្វះខាតបន្ទប់សម្រាប់សម្រាកព្យាបាលជម្ងឺ ។
បន្ទាប់ពីពិធីបញ្ចុះបឋមសិលាបានបញ្ចប់ គណៈអធិបតីបានចែកមួកសុវត្ថិភាពចំនួន ១.២០០ ជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមផងដែរ ។
Related Post
-
EX-សេចក្តីជូនដំណឹងស្តីពីលទ្ធផលប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ និងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡងនិមួយៗ ទូទាំងប្រទេស
-
Ex-ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
-
ឯកឧត្តម ងួន រតនៈ ណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងអូរជាប់ព្រំដែនប្រទេសថៃ កុំលួចលាក់ពលករ និងផ្សុំគិតជាមួយពលករដើម្បីគេចវេសពីមណ្ឌលចត្តាឡីស័ក
- 246
- Sotheavy
-
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក និងកន្លែងក្មួយៗសិស្សានុសិស្សកំពុងសិក្សារៀនសូត្រតាមវត្តអាម និងសាលាឯកជនមួយចំនួន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
- 229
- Sotheavy
-
លោក អ៊ុយ សុធាវី អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានកែលម្អជួសជុលច្រាំងបាក់”ស្ទឹងសង្កែ”ប្រវែងជិត៥០០ម៉ែត្រក្នុងភូមិសាស្ត្រស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង
- 395
- Sotheavy
-
លោក យឹម សៀប ដឹកនាំកិច្ចប្រជ៉ំពិភាក្សាស្វែករកដំណោះស្រាយករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន២២ គ្រួសារ នៅក្នុងស្រុកឯកភ្នំ
- 246
- Sotheavy
-
ឯកឧត្តម ខេង សាម៉េត ចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ខណៈកំណើតពលករមកពីថៃកើនឡើង នៅស្រុកកំរៀង ខេត្តបាត់ដំបង
- 371
- Sotheavy
-
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យទីបញ្ជាការដ្ឋានសមភូមិជួរមុខរបស់មន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
- 415
- Sotheavy
-
ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
- 147
- Sotheavy
-
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានប្រគល់ផ្ទះ ៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងខេត្តបាត់ដំបង
- 383
- Sotheavy