• ខ្មែរ
  • Eng

លោក សឿម ប៊ុនរិទ្ធិ ចូលរួមពិធីបិទវគ្គយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់ថែទាំផ្លូវ ROAD CARE Mobile app នៅសណ្ឋាគារប្រេងស៊ីដង់ ខេត្តបាត់ដំបង

ព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីបិទវគ្គយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់ថែទាំផ្លូវ ROAD CARE Mobile app របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមអធិបតីភាពរបស់ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាន លោក ប្រធាននាយកដ្ឋានវិទ្យាស្ថាន និងអស់លោក លោកស្រី ពាក់ព័ន្ធមួយចំនួនទៀត ។

លោក សឿម ប៊ុនរិទ្ធិ បានថ្លៃងអំណរគុណដល់ឯកឧត្តម យិត បុណ្ណា ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ និងដៃគូរអភិវឌ្ឍន៍ ដែលរៀបចំកម្មវិធីនេះឡើង។ លោក បានបន្តទៀតថា ទន្ទឹមនឹងការរីកចម្រើនលើកគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានខិតខំធ្វើកំណែទម្រង់ផ្ទៃក្នុង ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះមានកម្មវិធីថែទាំផ្លូវថ្នល់ ROAD CARE Mobile app ដែលធ្វើការផ្សព្វផ្សាយដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយល់ដឹង ព្រមទាំងរាយការណ៍អំពីផ្លូវថ្នល់ខូច និងថែទាំជួសជុលផ្លូវនោះ ជៀសវៀងការខូចខាតផ្លូវកាន់ខ្លាំងទៅៗ ដែលត្រូវចំណាយថវិការបស់រដ្ឋថែទាំជួសជុលកាន់ច្រើនថែមទៀត។

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការរាយការណ៍នៅក្នុងកម្មវិធីROAD CARE Mobile app គឺមានសារៈសំខាន់ណាស់ ដែលអាចជួយឲ្យយើងដឹងអំពីការខូចខាតផ្លូវ និងធ្វើការជួសជុលបានទាន់ពេលវេលា ហើយកម្មវិធីនេះជាបច្ចេកវិទ្យាសម្រាប់ធ្វើការទំនាក់ទំនងរវាងមន្ត្រីជំនាញបច្ចេកទេសក្នុងវិស័យសាធារការ និងប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវថ្នល់ ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានរំលឹកឡើងវិញនូវអនុសាសន៍ដ៏ថៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលបានក្រើនរំលឹកដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋថា ” ថ្ងៃនេះ និងថ្ងៃស្អែក កុំឲ្យមានគ្រោះចរាចរណ៍ ” ។

សូមជម្រាបជូនថា នៅក្នុងនេះក៏មានការចែកបណ្ណសរសើរ រង្វន់ទូរស័ព្ទដៃ និងមួកសុវត្ថិភាពដល់អ្នករាយការណ៍ល្អ និងច្រើនជាងគេ ក្នុងកម្មវិធីROAD CARE Mobile app របស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕

Related Post