• ខ្មែរ
  • Eng

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ចុះពិនិត្យរៀបចំរមណីយដ្ឋានធម្មជាតិភ្នំសំពៅ ស្រុកបាណន់

  • 1.3 K

រសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ចុះពិនិត្យរៀបចំរមណីយដ្ឋានធម្មជាតិភ្នំសំពៅ ដែលស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលពីលោកអភិបាលស្រុកបាណន់ លោកមេឃុំ មេប៉ុស្តិ៍ ការិយាល័យភូមិបាលស្រុក និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនដែរថាជារៀងរាល់ថ្ងៃ នៅមុនពេលសូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ ហើយភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ មានកាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង និងមានល្អាងជាច្រើននៅលើភ្នំសំពៅនេះ ដែលជាហេតុធ្វើឲ្យការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើន។

Related Post