• ខ្មែរ
  • Eng

ឯកឧត្តម ងួន រតនៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយ ឯកឧត្តម Michael Tan អគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា

រសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយ ឯកឧត្តម Michael Tan អគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ព្រមទាំសហការី នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្នុងជំនួបពិភាក្សារនេះផងដែរគឺផ្តោតសំខាន់ទៅកិច្ចសហប្រតិបត្តិការ និងសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តបាត់ដំបងលើការវិនិយោគ ជាពិសេសវិស័យកសិកម្ម ទេសចរណ៍ និងវិស័យសំណង់ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម Michael Tan អគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ព្រមទាំសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅទឹកដីខេត្តបាត់ដំបង ព្រមទាំងបានបង្ហាញជូននូវសក្តានុពល និងភូមិសាស្ត្រមួយចំនួននៅក្នុងខេត្តបាត់ដំបង។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានស្នើឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត​សិង្ហបុរី ប្រចាំនៅកម្ពុជា ជួយជំរុញដល់អ្នកវិនិយោគទុកសិង្ហបុរី មកធ្វើការវិនិយោគលើវិស័យមានសក្ដានុពលមួយចំនួននៅខេត្តបាត់ដំបង ខណៈពួកគេកំពុងមានការចាប់អារម្មណ៍ នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ។

ឯកឧត្តមបានបន្តថា ចំណែកនៅខេត្តបាត់ដំបង ពុំទាន់មានការវិនិយោគលើវិស័យនានា ពីសំណាក់វិនិយោគទុនសិង្ហបុរីនោះទេ ខណៈដែលខេត្តមួយនេះ កំពុងមានការរីកចម្រើនលើវិស័យ កសិកម្ម ទេសចរណ៍ និងវិស័យសំណង់ និងវិស័យផ្សេងៗជាច្រើនទៀត ។

ឯកឧត្តម Michael Tan បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា សិង្ហបុរីមានការចាប់អារម្មណ៍ខ្លាំង ចំពោះខេត្តបាត់ដំបងទៅលើវិស័យមួយចំនួន មានវិស័យកសិកម្ម និងសំណង់ជាដើម ខណៈដែលប្រទេសមួយចំនួន ក៏បានចាប់អារម្មណ៍ផងដែរ ដែលចំណុចនេះហើយ ទើបឯកឧត្តម បានដឹកនាំគណៈប្រតិភូចុះមកមើលដោយផ្ទាល់ ព្រមទាំងពិនិត្យមើលវិស័យផ្សេងៗទៀត ក្នុងការវិធ្វើនិយោគទុនរវាងសិង្ហបុរី និងកម្ពុជា ក្នុងខេត្តបាត់ដំបង ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ថែមថា ក្នុងខែធ្នូ ឆ្នាំ២០១៩ នឹងមានសហការីមកពីប្រទេសសិង្ហបុរីជំនាញផ្នែកនគរូបនីយកម្ម មកកាន់ខេត្តបាត់បាត់ដំបង ដែលនេះជាឱកាសមួយសម្រាប់អាជ្ញាធរខេត្ត ក្នុងការជួបពិភាក្សាលើការងារនគរូបនីយកម្ម ព្រមទាំងអាចលើកយកបញ្ហាទីក្រុងវៃឆ្លាត អេកូរទេសចណ៍ និងវិស័យមួយចំនួនទៀត មកពិភាក្សាក្នុងជំនួបនោះ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរខេត្តមានសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូសិង្ហបុរី ដែលនឹងមកខេត្តបាត់ដំបង នាចុងឆ្នាំ២០១៩ ដោយឯកឧត្តមផ្ទាល់ នឹងជួបពិភាក្សាជាមួយពួកគេ លើបញ្ហាមួយចំនួនរួមមាន បញ្ហាទឹកស្អាត ភាពកក់ខ្វក់នៅក្នុងទីក្រុង និងបញ្ហាផ្សេងទៀត និងវិស័យមានសក្ដានុពលមួយចំនួន ដើម្បីឲ្យអ្នកទាំងនោះមានការចាប់អារម្មណ៍ ហើយគៀរគរអ្នកវិនិយោគទុនសិង្ហបុរី មកវិនិយោគនៅខេត្តបាត់ដំបង ៕

Related Post