• ខ្មែរ
  • Eng

លោក យឹម សៀប អញ្ជើញជាអធិបតីភាពក្នុងការបើកវេទិកាពិគ្រោះយោបល់ រវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលដើម្បីពង្រឹងកិច្ចស ហការល្អប្រកបដោយចីរភាព នៅសាលាខេត្តបាត់ដំបង

ថ្ងៃ ច័ន្ទ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩

 ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងរវេទិកាពិគ្រោះយោបល់ ក្រោមប្រធានបទ” ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាលដើម្បីសំដៅសម្រេចបាននូវក្របខ័ណ្ឌ
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ត្រូវបានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គស៊ីវិល និងឯកឧត្តម អេ សារុម តំណាងក្រុមប្រឹក្សាខេត្ត។

សូមជម្រាបជូនថាអង្គវរទិការនេះមានគោលបំណង ផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាពីឆ្នាំ២០១៦-២០៣០។ ស្វែងយល់បន្ថែមពីកាតព្វកិច្ចនៃការបង់ពន្ធ ចំពោះអង្គការសង្គមស៊ីវិល។ ការធ្វើបច្ចុប្បន្នភាពច្បាប់មួយចំនួន ដែលអង្គការសង្គម ស៊ីវិលត្រូវអនុវត្ត។ ផ្តល់ឱកាសក្នុងការពិគ្រោះ និងផ្លាស់ប្តូរយោបល់ ជាមួយនឹងអង្គការសង្គមស៊ីវិលសមាគម សហជីពនិងសហគមន៍…ជាដើម។ល។

លោក យឹម សៀប អភិបាលរងខេត្តបាត់ដំ បងនិងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គស៊ីវិល បានថ្លែងគូសបញ្ជាក់ពីតួនាទីនិងភារកិច្ច របស់ (វ.ស.ស) ដើម្បីរៀបចំនូវវេទិកាដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកម្ពុជាកំពុងប្រឈម ប្រមូលផ្តុំនូវមតិយោបល់តាមវិធីសាស្ត្រស្រាវជ្រាវ និងការពិគ្រោះពិភាក្សាយោប ល់ជាមួយក្រុមបញ្ញវន្ត ក្រុមអ្នកស្រាវជ្រាវ បណ្ឌិតសភាចារ្យទាំងក្នុងនិងក្រៅប្រទេស ដើម្បីចងក្រងនិងបោះពុម្ពផ្សាយ ពីលទ្ធផលស្រាវជ្រាវ។ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចូលរួមចំណែក ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិក្ន្ងក្របខ័ណ្ឌច្បាប់។ ជាពិសេសចូលរួមចំណែកផ្សព្វផ្សាយទស្សនៈ មតិយោបល់ និងសកម្មភាពទាំងឡាយ ដែលមានគោ លបំណងរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និ ងការអភិវឌ្ឍប្រកបដោយចីរភាព៕

Related Post