• ខ្មែរ
  • Eng

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត

ព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឆោម ប៊ុនខន សមាជិកក្រុមប្រឹក្សាខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីវិស័យ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ក្រោមគម្រោងការអប់រំភាពជាអ្នកដឹកនាំ ដែលរៀបចំដោយ អង្គការវ័តធើសេដ (WATER SHED) នៅសាលាខេត្តបាត់ដំបង​។

កិច្ចប្រជុំពិភក្សានេះមានការអញ្ជើញចូលរួមពី មន្ទីរផែនការខេត្ត មន្ទីរអប់រំ អភិបាល អភិបាលរងស្រុកកំរៀង រុក្ខគិរី សំឡូត សាលាក្រៅ និងក្រុងប៉ៃលិន អ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលជាគោលដៅរបស់គម្រោង៕

Related Post