• ខ្មែរ
  • Eng

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីពិធីសម្ពោធសាលាធម្មសភា វត្តក្បាលដំរី ស្រុកកំរៀង ខេត្តបាត់ដំបង

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលាធម្មសភា វត្តក្បាលដំរី ហៅវត្តឡាក់ហុកពីរ ដែលស្ថិតនៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង

នៅក្នុងពីធីសម្ពោធនេះឯកឧត្តមបាននាំយកថវិការបស់រដ្ឋបាលខេត្តបាត់ដំបង ចំនួន ១.០០០.០០០ រៀល និងថវិកាក្រុមការងារចុះមូលដ្ឋានចំនួន ២.៥០០.០០០ រៀល សរុបចំនួន ៣.៥០០.០០០ រៀល (បីលានហាសិបម៉ឺនរៀល) សម្រាប់ឧបត្ថម្ភដល់កម្មវិធីសម្ពោធសាលាធម្មសភា។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពី អស់លោក លោកស្រីមន្ទីរ អង្គភាព ជុំវិញខេត្តមួយចំនួន លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ មេភូមិ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កូនសិស្ស កងកំម្លាំងអាវុធទាំងបីប្រភេទ សរុបប្រមាណ ៣៥០នាក់៕

Related Post