• ខ្មែរ
  • Eng

លោកគ្រូ ស៊ុយ សុភាព ធ្វើកិច្ចសំភាសន៍ជាមួយ TNM Online គឺនិយាយយកត្រូវតែខ្លួនឯង

ករណីលោកគ្រូ ស៊ុយ សុភាព ទៅធ្វើកិច្ចសំភាសន៍ថ្មីៗនេះជាមួយTNM online គឺនិយាយយកត្រូវតែឯងក្នុងពេលដែលលោកគ្រូ អ្នកគ្រូ ក្នុងវិទ្យាល័យសំពៅលូន រយៈពេលកន្លងមកមិនមានការពេញចិត្តចំពោះទង្វើ សកម្មភាពនាយករងរូបនេះ និងមានអកប្បកិរិយា ចរិតឫកពារមិនសក្តិសមជាអ្នកគ្រប់គ្រង ធ្វើឱ្យលោកគ្រូ អ្នកគ្រូ សុំផ្លាស់ប្តូរចេញជាច្រើនលើកហើយ ប៉ុន្តែថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកសំពៅលូន ការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំពៅលូន តែងតែអប់រំ ណែនាំ ដាស់តឿន កែលំអរ មិនចង់ធ្វើការផ្លាស់ប្តូរគាត់ទេ ដោយទុកឱកាសឲ្យកែខ្លួនសិន រហូតដល់មានការប្រជុំណែនាំជាបន្តបន្ទាប់ ទីបំផុតនៅដដែល និងកាន់តែកោងកាច សំដីអសុរសលើសដើមនិយាយ និងធ្វើទង្វើទៅកាន់លោកគ្រូ អ្នកគ្រូ ទើបឈានទៅដល់មានការផ្លាស់ប្តូរឲ្យមកបំរើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងវិញ ។ អាស្រ័យហេតុនេះ សូមមតិសាធារណជនជ្រាប និងចូលស្តាប់កិច្ចសម្ភាសន៍លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន អំពីករណីលោកគ្រូអតីតនាយករងរូបនេះ ។ (មានវីឌីអូរខាងក្រោម៖)

Related Post