• ខ្មែរ
  • Eng

បាត់ដំបង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម​ លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរ លោកប្រធានសាលាដំបូងខេត្តបាត់ដំបង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក-លោកស្រី ស្នងការ-ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក មេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្តបាត់ដំបង លោក មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក អនុប្រធានពន្ធនាគារខេត្តបាត់ដំបង លោក-លោកស្រី អភិបាលក្រុង-ស្រុកពាក់ព័ន្ធក្នុងខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានផែន នាយ-នាយរង ការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក អធិការ-អធិការរងនគរបាលក្រុង-ស្រុក និងមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សរុបចំនួន ២៤០នាក់ ស្រី០៨ នាក់ ។

ជាកិច្ចចាប់ផ្តើមលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអានរបាយការណ៍ស្វាគមន៍ក្នុងអង្គពិធីនិងលោកវរសេនីយ៍ឯក សេង ភឿន នាយរងការិយាល័យបុគ្គលិករាជធានី ខេត្ត នៃនាយកដ្ឋានបុគ្គលិក អគ្គស្នងការដ្ឋាននគរបាលជាតិ បានអានប្រកាសរបស់ ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង តម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ មានដូចខាងក្រោមៈ

ផ្ទេរកិច្ចនិងតែងតាំងមុខតំណែងចំនួន ៥១នាក់ ស្រី០៣ នាក់ (ក្នុងនោះបំពាក់ឋានន្តរស័ក្តិ ១១នាក់)

-ថ្នាក់ស្នងការរង ចំនួន ១២ នាក់ 
-​ថ្នាក់នាយការិយាល័យ ចំនួន ០៧ នាក់
-ថ្នាក់នាយរងការិយាល័យ ចំនួន ០៧ នាក់
-ថ្នាក់អធិការ ចំនួន ០៣ នាក់
-ថ្នាក់អធិការរង ចំនួន ០៦ នាក់
-ថ្នាក់មេបញ្ជាការរងវរៈ ចំនួន ០២ នាក់

បំពាក់ឋានន្តរស័ក្តិ ចំនួន ២៩ នាក់ ក្នុងនោះស្រី ០១ នាក់

-ថ្នាក់វរសេនីយ៍ទោ ចំនួន ១៣ នាក់ ក្នុងនោះស្រី ០១ នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន ១៣ នាក់ 
-ថ្នាក់អនុសេនីយ៍ឯក ចំនួន ០២ នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន ០១ នាក់

ជាចុងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត​សាវឿន​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការផ្តាំផ្ញើដល់មន្រ្តីនគរបាលជាតិដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង​ និងបំពាក់ឋានន្តរស័ក្តិ ត្រូវខិតខំយកចិត្តទុក្ខដាក់បំពេញការងារជូនប្រជាពលរដ្ឋ​ បំរើរដ្ឋាភិបាល​ និងគោរពវិន័យផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិឲ្យបានល្អប្រសើរ៕

Related Post