• ខ្មែរ
  • Eng

ឧទាហរណ៍បង្កើតមាតិកាព័ត៌មានប្រភេទ ​Static

សក្តានុពល​​​ខេត្តបាត់ដំបង​ពឹង​ផ្អែល​វិស័យ​សំខាន់ៗ​ជា​ច្រើន​រួមមាន៖

១- វិស័យកសិកម្ម សិប្បកម្ម​និងឧស្សាហកម្ម ទេសចរណ៍និងសេវាកម្ម

១.១- វិស័យ​កសិកម្ម ៖ ​មាន​ផ្ទៃ​ដី​សម្រាប់​កសិកម្ម​សរុប ៤១៥,២០០​ហិតា​ ចែក​ជា​បី​ គឺ​ផ្ទៃដី​​ស្រូវ​ឡើង​ទឹក​ចំនួន ៣២,៦០០ហិតា ផ្ទៃដី​ស្រូវ​ស្រុក​មាន​ចំនួន ២៨២,៥០០ហិតា និង​ផ្ទៃដី​ចំការ​មាន​ចំនួន ១០០,១០០ហិតា​។ ខេត្តបាត់ដំបង​មាន​សណ្ឋាន​​ដី​ចែក​ជា​បី​​តំបន់​​សំខាន់​ ​គឺ​​តំបន់​​ខ្ពង់​រាប​ ជា​​តំបន់​​ចំការ​​ឈើ​​ហូប​ផ្លែ និង​ដំណាំ​​ឧស្សាហ៍កម្ម​​ស្ថិត​​នៅ​​ភាគ​​ខាង​​លិច​​នៃ​​ខេត្ត ​តំបន់​​​វាល​​រា​ប​​​(វាល​​​ស្រែ​​តាម​​បណ្តោយ​​ផ្លូវ​​ជាតិ​​លេខ​៥ មាន​ស្រុក​មោងប្ញស្សី សង្កែ ថ្មគោល និង​​ក្រុងបាត់ដំបង​)​​ តំបន់​ទំនាប​ជាប់​បឹង​​ទន្លេ​សាប​(​ស្រុកមោងប្ញស្សី សង្កែ ឯកភ្នំ ថ្មគោល​)​។ ដំណាំ​ស្រូវ​មាន​ផ្ទៃដី​ដាំដុះ​​សរុប ៤១៥,២០០ហិតា (​ផ្ទៃដី​ស្រូវ​វស្សា​ ៣៣៣,៥៩៨ហិតា និង​ប្រាំង ២០,៥៣៨ហិតា​) ទិន្នផល​ស្រូវ​សរុប​ ១,១៤៨,៩៣៩តោន​ តុល្យភាព​រវាង​សេចក្តី​ត្រូវ​ការ​ និង​បរិមាណផល​បាន ១.១៤៨.៩៣៩តោន កាត់​ទុក​ពួជ​ ​ការចិញ្ចឹមសត្វ​​​ និង​​បាត់បង់​ពេល​ប្រមូលផល ១៣% ស្មើនឹង ១៤៩,៣៦២តោន ស្រូវ​​​ចំណី​​នៅ​​សល់​ ៩៩៩,៥៧៧តោន​ គិតជា​​​អង្ករ ​៦៤% ស្មើនឹង ៦៣៩,៧២៩តោន​ តម្រូវ​ការ​ស្បៀង​១ឆ្នាំ​ប្រជាពលរដ្ឋ ១,២១៩,២៥៩នាក់ ស្មើនឹង ១៤៣គីឡូក្រាម/១​នាក់ ​១៧៤,៣៥៤តោន បរិមាណ​ស្បៀង​លើស​គិតជា​​អង្ករ​ ៤៦៥,៣៧៥តោន គិតជា​​ស្រូវ ​៧២៧​,១៤៩​តោ​ន​​។ ខេត្តបាត់ដំបង​​​មាន​ប្រភព​ទឹក​សំខាន់ៗ និង​ជា​ប្រព័្ធន​ធារាសាស្រ្ត​ធម្មជាតិ​ធំៗ​ចំនួន ០៤ គឺ​​ប្រព័ន្ធ​​ស្ទឹង​​ដូនទ្រី​​​(ស្ទឹង​មោងប្ញស្សី​) ប្រព័ន្ធ​​ស្ទឹ​ង​​សង្កែ ប្រព័ន្ធ​ស្ទឹង​មង្គលបូរី​​​(​ហូរ​​ពី​​តំបន់​​ភ្នំ​​​កាត់​​ភូមិសាស្រ្ត​​ខេត្ត​​ឆ្ពោះ​​​ទៅ​​​បឹង​​​​ទន្លេ​សាប និង​ប្រព័ន្ធ​​អាង​​ទឹក​​កំពីងពួយ​​​(​១១០​លាន​ម៉ែត្រ​គូប​) ក្នុង​នោះ​​​សមត្ថភាព​​ស្រោច​​ស្រព​​រដូវ​​វស្សា ​៨២,២០០ហិតា និង​ប្រាំង​ ១៧,៥០០ហិតា ទំនប់​​​០១កន្លែង សំណង់​​ស្ទាក់​ទឹក​​​០១កន្លែង ​ក្នុង​​ក្រុង​​ស្រុក​​​មាន​​​ចំនួន​០៧កន្លែង ស្ថានីយ៍បូមទឹក​​មាន​០២​កន្លែង គឺ​ស្ថានីយ៍​បូម​ទឹក​​ត្មាតពង​​(​ហ៊ុនសែន​៤៧​) និង​ស្ថានីយ៍​​បូម​​ទឹក​​ឈើ​ទាល​។​ ប្រព័ន្ធ​ស្រោច​ស្រព​ដែល​មាន​សក្តានុពល​ គឺ​ប្រព័ន្ធ​ធារាសាស្រ្ត​ស្ទឹង​បវេល ដែល​ស្រោច​ស្រព​នូវ​រដូវ​​វស្សា​​​ ​៥០,៩៤៦ហិតា និង​រដូវប្រាំង ៥,៣២០ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​កង្ហត ស្រោចស្រព​នូវ​រដូវ​វស្សា​ ​៣៧,០០​០​ហិតា និង​​រដូវ​ប្រាំង ២,៤០០ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​ស្ទឹងមោងប្ញស្សី រដូវវស្សា​ស្រោច​ស្រព ​៤៤,៤៩៨ហិតា និងរដូវប្រាំង ១,៨៥០ហិតា ប្រព័ន្ធធារាសាស្រ្តកំពីងពួយ រដូវវស្សាស្រោចស្រព ​២២,០០០​ហិតា​ និង​រដូវ​ប្រាំង៩,៩០០ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​អាងភាស រដូវ​វស្សា​ស្រោចស្រព ៣,២០០ហិតា និង​​រដូវប្រាំង ​៩៨០​ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​អាង​ចក​ រដូវវស្សាស្រោចស្រព ១,២៧០ហិតា និងរដូវប្រាំង ​១០០​ហិតា សរុប​រួម គឺរដូវវស្សា​ស្រោចស្រព​បាន ១៥៨,៩១៤ហិតា និងរដូវប្រាំង ២០,៥៥០​ហិតា។​